ទំពរ័ដើម


                    ខេត្ត​បាត់ដំបង ជា​​ខេត្ត​មួយ​ក្នុងចំនោម​ខេត្តទាំង​អស់​នៃព្រះរាជាណាចក្រ​កម្ពុជាដែលមាន​ វិសាលភាព​ផ្ទៃដីធំ មាន​ភោគសម្បត្តិ​ធម្មជាតិ​ និង​សំនល់​វប្បធម៌​បុរាណ​ជា​ច្រើន។ ប្រាសាទ​បុរាណ​ជាច្រើន​ស្ថាបនា​រាយ​ប៉ាយ​លើភ្នំ លើទួល និង​តំបន់​លិចទឹក​ ទាំងអស់នេះហើយ​គឺ​ជា​សក្តានុពលទាក់ទាញភ្ញៀវទេសចរណ៍ចង់មកទស្សនា។

Cambodia Battambang.png
                ខេត្តបាត់ដំបង​គឺជា​ខេត្ត​ដែលមាន​ស្ថេរភាព​ សន្តិសុខក្រោយពីបានឆ្លងកាត់សង្គ្រាមស៊ីវិល​អស់​ជិត​៣​ទសវត្សរ៍។​​ប៉ុន្តែ​ ទោះបីជា​យ៉ាងណា ជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋ​នៅតំបន់​ជនបទ​នៅតែ​ជួប​ការ​លំបាក​នៅ​ឡើយ​ ដោយហេតុថា​ ការរកចំនូល​តាមគ្រួសារ​នីមួយៗ​នៅមាន​កំរិត​ទាប​បើប្រៀបធៀប​នឹង​ប្រទេស​ជិត​ ខាង។ប៉ុន្តែក្នុងឆ្នាំ២០០៧​យើងឃើញថា ខេត្តនេះមានសំទុះអភិវឌ្ឍទៅមុខយ៉ាងខ្លាំងព្រោះថា ជីវភាពប្រជាជនធូរធារគ្រាន់បើ បើធៀបនឹងខេត្តផ្សេងៗទៀតក្នុងប្រទេស។ ហេតុ​ដូច្នេះហើយ​បាន​ជា​កន្លងមក​ថ្មីៗនេះ​រាជរដ្ឋាភិបាល​បានបង្កើត​ឡើងនូវ​ គោល​នយោបាយ​ជា​ច្រើន​ ដើម្បី​អភិវឌ្ឍ​ប្រទេស​តាម​រយៈ​ការ​រៀបចំនូវ​​ផែនការ​សេដ្ឋកិច្ច សង្គម ថ្នាក់​ជាតិ​សំរាប់ឆ្នាំ២០០១ ២០០៥ ។​ ម៉្យាងទៀតខេត្តបាត់ដំបង​គឺ​ជា​ខេត្ត​មួយ​មាន​វិសាលភាពធំទូលាយ​និង​មាន​ លក្ខណៈ​ភូមិសាស្ត្រ​ល្អក្នុង​កិច្ចការ​អភិវឌ្ឍន៍។​ ខេត្តនេះ​មាន​ទីតាំង​ស្ថិត​នៅភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា​ តាម​បណ្តោយផ្លូវជាតិលេខ៥ ដែល​មាន​ចំងាយ ​២៩១គ.ម​ ពីទីក្រុងភ្នំពេញ។ មាន​ភូមិសាស្ត្រ​ខាង​ជើង​ជាប់​នឹង​ខេត្ត​បន្ទាយមានជ័យ ខាង​កើត​ជាប់​នឹងខេត្តសៀមរាប និង​បឹង​ទន្លេសាប​ ខាងត្បូងជាប់ខេត្តពោធិ៍សាត់ និង​ខាងលិច​ជាប់នឹង​ប្រទេសថៃ។ ខេត្តបាត់ដំបង​ក៏ដូច​ជា​ប្រទេស​កម្ពុជា​ទាំងមូលដែរ មានរដូវពីរសំខាន់ៗគឺរដូវ​វស្សា និង​រដូវ​ប្រាំង។ រដូវ​វស្សាចាប់​ផ្តើមពី​ខែមិថុនា​ដល់​ខែវិច្ឆិកា ចំនែកឯរដូវ​ប្រាំងពី​ខែធ្នូ ដល់ខែ​ឧសភា។ អាកាសធាតុក្តៅបំផុតនៅរដូវប្រាំង​មានរហូត​ដល់ ៣៨ អង្សាសេ ត្រជាក់បំផុតដល់ ១២អង្សាសេ​ហើយ​អាកាសធាតុ​មាន​ការ​ប្រែប្រួលទៅ​តាម​រដូវ​កាល​នីមួយៗ។ ខេត្ត​បាត់ដំបង​គ្រប​ដណ្តប់ដោយផ្ទៃដីចំនួន​ ១.១៦២.២០០ ហិចតា ដែល​ក្នុង​នោះមាន ៤១៥.២០០ហិកតាជា​ដី​ដែល​អាចដាំ​ដំនាំ​បាន ៣១៥.១០០ហិចតា​ជា​វាល​ស្រែ ៤៤៤.២០០ហិចតា​ជាដីព្រៃឈើ​ ហើយ​និង ១៤៥.៨០០ហិចតា​ជា​វាល​លិច​ទឹក​នៅជាប់​តាមដង​ទន្លេសាប និង​ផ្ទៃដីផ្សេងៗទៀតចំនួន ២៥៧.១០០​ហិចតា។
ខេត្តបាត់ដំបងចែកចេញជា១៣ស្រុកក្នុងនោះមាន៩៦ឃុំ និង៧៤១ភូមិ[២][៣]