ពេលព្រឹកប្រជាពលរដ្ឋនាំគ្នារៀបចំ ចង្ហាន់ទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាមក្នុងសម្លៀកបំពាក់ ប្រពៃណីយ៍យ៉ាងស្រស់ស្អាតដោយអ្នកខ្លះធ្វើដំណើរដោយថ្មើរជើង អ្នកខ្លះជិះរថយន្ត ហើយអ្នកខ្លះទៀតនាំគ្នាជិះម៉ូតូជាក្រុមដែលធ្វើឱ្យនៅតាម ដងមានសភាពផ្លូវអ៊ូអរ និង មមាញឹកជាខ្លាំង ។ នៅតាមផ្លូវធ្វើដំណើរទៅវត្តប្រជាជនម្នាក់ៗមានទឹកមុខញញឹម ស្រស់ស្រាយ និង ពោរពេញទៅដោយសិរីសួស្តីនាពេលព្រលឹម ។
បន្ទាប់ពី ធ្វើដំណើរទៅវត្តរួចហើយ ប្រជាជននាំគ្នាទៅដើរលេងកំសាន្តនៅតាមរមណីយដ្ឋាននានា ។ រមណីយដ្ឋាននៅក្នុងខេត្តបាត់ដំបងបែងចែកចេញជាពីរប្រភេទផ្សេងគ្នាគឺ រមណីយដ្ឋានប្រវត្តិសាស្ត្រ និង ធម្មជាតិ ។ រមណីយដ្ឋានប្រវត្តិសាស្ត្រមាន អាងកំពីងពួយ ភ្នំសំពៅ ប្រាសាទបាសែត ប្រាសាទវត្តឯក ឬ ឯកភ្នំ និង ប្រាសាទបាណន់ ។ ចំនែករមណីយដ្ឋានធម្មជាតិវិញមាន រមណីយដ្ឋានសេកសក រមណីយដ្ឋានពពុះពេជ្រចិន្តា រមណីយដ្ឋានស្ទឹងចំលងគួយ រមណីដ្ឋានបន្ទាយសត្វ រមណីយដ្ឋានជ្រលងបុព្វតា ។
ប្រសិនបើយើងពិនិត្យមើល រមណីយដ្ឋាននានានៅតាមជាយខេត្តវិញ យើងនឹងឃើញមានមនុស្សយ៉ាងកុះករ ។ អ្នកខ្លះទើបនឹងចេញពីឡានទៅរកកន្លែងអង្គុយលេង អ្នកខ្លះកំពុងបរិភោគអាហារ អ្នកខ្លះដើរមើលទេសភាព ហែលទឹកលេងកំសាន្ត ឬ ជិះទូកមើលទេសភាពជាដើម ។ ទោះបីជានៅតាមរមណីយដ្ឋាននានាមានមនុស្សចូលទៅលេងច្រើនក៏ អ្នកទេសចរណ៍នៅតែសប្បាយរីករាយនឹងទេសភាពនៅកន្លែងកំសាន្តទាំង នោះ ។
ទន្ទឹមនឹងនេះដែរក៏មានប្រជាជនមួយចំនួនរៀបចំ ពិធីជប់លៀងសម្រាប់ជួបជុំគ្រួសារញាតិមិត្តបងប្អូនដើម្បីជជែក លេងកំសាន្តសើចសប្បាយជាមួយគ្នាដោយក្តីនឹករលឹក ។ ចំនែកក្មេងៗដែលមិនបានទៅដើរកំសាន្តនៅតាមរមណីយដ្ឋាននានា បាននាំគ្នាទៅវត្តលេងល្បែងប្រជាប្រិយខ្មែរដែលព្រះសង្ឃ និង លោកអាចារ្យនៅក្នុងវត្តបានរៀបចំឡើង ។ លើសពីនេះទៅទៀតនៅក្នុងវត្តក៏មានរៀបចំវង់ភ្លេងសម័យ សម្រាប់ឱ្យយុវវ័យរាំលេងកំសាន្ត ។ ដើម្បីការពារសុវត្ថិភាពអ្នកដែលចូលទៅលេងកំសាន្តនៅក្នុងវត្ត ពីការគំរាមកំហែងដោយពួកក្មេងទំនើង លោកអាចារ្យវត្តក៏បានអញ្ជើញនគរបាលឱ្យមកជួយការពារសន្តិសុខ នៅក្នុងបរិវេណវត្តអារាម ។
ពេលល្ងាចជាពេលដែលអ្នកធ្វើ ដំណើរទាំងអស់ត្រលប់មកកាន់លំនៅដ្ឋានវិញដេលហេតុនេះធ្វើឱ្យ មានសភាពអ៊ូអរសារជាថ្មី ។
ហើយអ្វីដែលជាទម្លាប់អាក្រក់ ដែលប្រជាជនកម្ពុជាទាំងអស់គួរបញ្ឈប់នោះគឺការជះទឹក បាញ់ទឹក ឬ ច្រកទឹកនៅក្នុងថង់គប់អ្នកដំណើរនៅតាមដងផ្លួវ ។ បច្ចុប្បន្នដោយសារតែមានអន្តរាគមពីក្រុមនគរបាលមានសមត្ថកិច្ច សកម្មភាពទាំងនេះត្រូវបានកាត់បន្ថយមួយចំនួនធំ ។
ជា ធម្មតា នៅតាមសួនច្បារសំបូរដោយមនុស្សម្នាមកកំសាន្តយ៉ាងច្រើនកុះករ ប៉ុន្តែនៅក្នុងពេលចូលឆ្នាំថ្មីនេះវិញបែរជាពុំសូវមាន មនុស្សមកកំសាន្ត ។ មនុស្សជាច្រើនចូលទៅបរិភោគចំណីអាហារជួបជុំគ្នានៅតាមហាង អាហារមួយចំនួនដូចជា ហាងសាច់អាំង ស៊ុបគោ តូបអាហារនៅតាមមាត់ស្ទឹងសង្កែក្បែរសួនច្បារនាគបាញ់ទឹកជាដើម ។
នៅ តាមតំបន់ទីប្រជុំជនមួយចំនួន យុវវ័យនាំគ្នាជាក្រុមលេងល្បែងប្រជាប្រិយខ្មែរនៅខាងមុខផ្ទះ ឬ ក៏នាំគ្នាចាក់ភ្លេងច្រៀងលេងកំសាន្តនៅតាមផ្ទះរៀងៗខ្លួន ។ ចំនែកផ្សារទំនើបបុរីថ្មីដែលជាផ្សារទំនើបទីមួយរបស់ខេត្តបាត់ដំបង ក៏ជាកន្លែងដែលមានក្រុមយុវវ័យចូលទៅលេងកំសាន្តច្រើនដែរ ។ អ្នកដែលទៅទីនោះមានការពេញនិយមនឹងការទស្សនាការប្រគុំតន្ត្រី ដែលរៀបចំឡើងដោយម្ចាស់ផ្សារទំនើប និង ល្បែងកំសាន្តជាច្រើនប្រភេទសម្រាប់កុមារ និង មនុស្សពេញវ័យ ។
ទិដ្ឋ ភាពទាំងអស់នេះបង្ហាញអំពីភាពសប្បាយរីករាយ និង អំណរសាទររបស់ប្រជាជនខ្មែរក្នុងឱកាសប្រារព្វពិធីបុណ្យចូលឆ្នាំ ថ្មីប្រពៃណីយ៍ជាតិ ៕
សេចក្តីសម្រេចរបស់តុលាការអន្តរជាតិទៅលើប្រទេសថៃ
08.កក្កដា.2011ប្រាសាទព្រះវិហារដែលមានអាយុជាង ៩០០ឆ្នាំមកហើយ ។ |
តាមរយៈវែបសាយត៍ របស់តុលារអន្តរជាតិ "នៅថ្ងៃច័ន្ទទី ១៨ នេះ តុលារការយុត្តិធម៌ ... នឹងចេញដីការទៅតាមសំណើរដែលបង្ហាញពីវិធានការជាបណ្តោះអាសន្ន ដែលដាក់ស្នើរសុំដោយកម្ពុជា" ។
កម្ពុជាកាលពី ចុងខែមេសា បានចាត់វិធានការតាមផ្លូវច្បាប់ជាមួយនឹងតុលារកំពូលនេះ ដែលនៅក្នុងនោះកម្ពុជាបានធ្វើសំណើរសុំឲ្យតុលាការធ្វើការបក ស្រាលសាលក្រមក្នុងឆ្នាំ ១៩៦២ ដែលទាក់ទងទៅនឹងប្រាសាទព្រះវិហារដែលមានអាយុកាលជាង ៩០០ឆ្នាំ មកហើយ ។
បើទោះបីជាប្រទេសថៃមិនបានឈ្លោះតវ៉ាពីកម្មសិទ្ធ របស់កម្ពុជាទៅលើប្រាសាទព្រះវិហារ ដែលគោរពត្រូវតាមសាលក្រមក្នុងឆ្នាំ ១៩៦២ ក៏ដោយ ប៉ុន្តែ រដ្ឋាភិបាលភ្នំពេញ និង ទីក្រុងបាងកកបានអះអាងពីកម្មសិទ្ធទៅលើផ្ទៃដីដែលមាន ទំហ៊ំ៤.៦គមការ៉េដែលស្ថិតនៅជុំវិញតំបន់ប្រាសាទនោះ ។
ប្រទេសថៃ បានសុំឲ្យតុលារទំលាក់ចោលនៃអ្វីដែលកម្ពុជាបានផ្ញើរទៅ ប៉ុន្តែក្រោយមកទៀតនៅក្នុងខែមិថុនា ប្រទេសថៃបាននិយាយថាខ្លួននឹងគោរពទៅតាមសេចក្តីសម្រេចរបស់តុលាការ ។